នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងផ្សព្វផ្សាយផែនការស្តីពីការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ
ភ្នំពេញ÷ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក ឧត្តមសេនីយ៍ទោ ម៉ៅ រង្សី ស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅសម្រាប់ខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការស្តីពី ការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រី។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុប្រធានផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកនាយរងការិយាល័យ លោកនាយផ្នែក លោកនាយរងផ្នែក និងមន្ត្រីផងដែរ៕








Post a Comment