ត្រាំ ព្រមានថាឱសានវាទថ្ងៃអង្គារ គឺជាឱកាសចុងក្រោយសម្រាប់អ៊ីរ៉ង់ ដើម្បីសម្រេចកិច្ចព្រមព្រៀង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ឱសានវាទដែលលោកបានកំណត់ឱ្យអ៊ីរ៉ង់សម្រេចកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម គឺត្រូវតែបញ្ចប់នៅត្រឹមថ្ងៃអង្គារនេះជាកំហិត ដោយលោកបញ្ជាក់ថា ទោះបីជាសំណើរបស់អ៊ីរ៉ង់មានភាពវិជ្ជមានក្តី ប៉ុន្តែវានៅមិនទាន់ «ល្អគ្រប់គ្រាន់» នោះទេ។
ក្នុងអំឡុងពិធីបុណ្យ Easter
នៅសេតវិមាន លោក ត្រាំ បានមានប្រសាសន៍ថា «ពួកគេបានដាក់សំណើមួយ
ដែលជាជំហានដ៏សំខាន់ ប៉ុន្តែវានៅមិនទាន់ល្អគ្រប់គ្រាន់ទេ។
សង្គ្រាមអាចបញ្ចប់យ៉ាងឆាប់រហ័ស ប្រសិនបើពួកគេព្រមធ្វើអ្វីដែលពួកគេត្រូវធ្វើ»។ លោកបានសង្កត់ធ្ងន់ថា ភាគីអ៊ីរ៉ង់កំពុងចរចាដោយ «សុច្ឆន្ទៈ»
ប៉ុន្តែពេលវេលាសម្រាប់កិច្ចព្រមព្រៀងកំពុងតែខិតជិតមកដល់ទីបញ្ចប់។
សូមជម្រាបថា
មកទល់ពេលនេះសង្គ្រាមបានឈានចូលដល់សប្តាហ៍ទី៥ ខណៈទាំងទីក្រុងវ៉ាស៊ីនតោន និង តេហេរ៉ង់
កំពុងស្ថិតក្នុងដំណាក់កាលសម្រេចចិត្តដ៏សំខាន់មួយ ដើម្បីកំណត់ថា
តើជម្លោះនេះនឹងឈានទៅរកការបិទបញ្ចប់ជាស្ថាពរ
ឬក៏នឹងវិវត្តទៅរកភាពហិង្សាកាន់តែខ្លាំងក្លាថែមទៀត
បន្ទាប់ពីផុតឱសានវាទនៅថ្ងៃអង្គារនេះ៕ (Reuters)

Post a Comment