ថ្នាក់ដឹកនាំខេត្តរតនគិរី ទទួលជួបសំណេះសំណាល និងជូនពរពីគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ហ្វាម អាញ់ទ័ន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការប្រជាជនខេត្ត និងជា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរីព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០គ.ស ២០២៦ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ ជំនួបនេះធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្តរតនគិរី ។
ដោយឡែក សម្រាប់ខេត្តរតនគិរី ក្រោមការជម្រុញរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តបានកំពុងអនុវត្ត“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៥-២០២៨” ដោយបានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសក្ដានុពលផ្ទៃដីកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ និងដើម្បីឆ្លើយតបចំពោះកម្មវិធីពិសេសកម្មជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានឆ្នាំ២០២៥-២០២៨ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានប្រសិទ្ធផល និងមានប្រសិទ្ធភាពខ្ពស់។ ហើយឯកឧត្តម បានចាត់ទុកជំនួប គឺសក្ខីភាព បង្ហាញពីការផ្លាស់ប្តូរប្រតិភូ ការសួរសុខទុក និងជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីប្រទេសនីមួយៗ ហើយខេត្តទាំងពីរ នឹងបន្តសកម្មភាពបន្តទៀត ដើម្បីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសនៅតាមព្រំដែនអោយទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍។
ឯកឧត្តម ហ្វាម អាញ់ទ័ន បានបន្តថា ប្រទេសយើងទាំងពីរតែងតែពង្រឹង និងពង្រីកការលើកកម្ពស់ទំនាក់ទំនងឱ្យរីកចម្រើន ដល់កម្រិតខ្ពស់ថ្មីបន្ថែមទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់ សន្តិភាព ស្ថិរភាព និងភាពរុងរឿង ស្របទៅនឹងបាវចនា នៃការទំនាក់ទំនងប្រទេសទាំងពីរ ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។










Post a Comment