ត្រាំ គំរាមវាយអ៊ីរ៉ង់ឱ្យអស់រលីងពីខោ ក្នុងពេល ២ ទៅ៣សប្ដាហ៍ខាងមុខ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ បានគំរាមថាសហរដ្ឋអាមេរិកនឹងវាយប្រហារយ៉ាងខ្លាំងក្លាបំផុតលើអ៊ីរ៉ង់ ក្នុងពេល ២ទៅ៣សប្ដាហ៍ខាងមុខ ពោលគឺវាយប្រហារឱ្យអ៊ីរ៉ង់អស់រលីងពីខោ។

ក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិកអំពីបច្ចុប្បន្ននៃសង្រ្គាមអ៊ីរ៉ង់ លោក ត្រាំ បាននិយាយថា «យើងនឹងវាយពួកគេ (អ៊ីរ៉ង់) បានឱ្យខ្លាំងក្លាបំផុតក្នុងពេល២ ទៅ៣សប្ដាហ៍ខាងមុខ។ យើងវាយរហូតធ្វើឱ្យពួកគេវិលត្រឡប់ទៅរកសម័យយុគថ្ម»។ លោក ត្រាំ ក៏បានអះអាងពីជ័យម្នះក្នុងសង្រ្គាមប្រឆាំងអ៊ីរ៉ង់ផងដែរ ហើយថាគោលដៅស្នូលយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងសង្រ្គាមអ៊ីរ៉ង់ជិតសម្រេចបានទាំងស្រុង។

សូមជម្រាបថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងបិទបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេលប្រហែល២ ទៅ៣សប្ដាហ៍ខាងមុខ ទោះមាន ឬមិនមានកិច្ចព្រមព្រៀងក៏ដោយ៕ (Reuters)



 

Powered by Blogger.