ឈ្វេងយល់អំពីច្បាប់ «បទមានទ្រព្យសម្បត្តិដោយខុសច្បាប់» ( Legal Term )
ដោយ : ថោង វណ្ណា
ភ្នំពេញ÷ មាត្រា ៣៦ ច្បាប់ស្តីពី«ការប្រឆាំងអំពើពុករលួយ» Law on Anti-corruption បានចែងថា ការមានទ្រព្យសម្បត្តិដោយខុសច្បាប់ (Legal Terms) គឺជាកំណើនទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែលបុគ្គលនោះមិនអាចផ្តល់ការពន្យល់សមហេតុសមផល នូវការកើនឡើងនៃទ្រព្យសម្បត្តិ ដោយប្រៀបធៀបទៅនឹងចំណូលរបស់ខ្លួន។បន្ទាប់ពីបានធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំំណុលលើកមុន គ្រប់បុគ្គលដូចមានចែងនៅក្នុងមាត្រា ១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) និងមាត្រា ១៩ (ជនផ្សេងទៀតដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់នេះ ដោយប្រៀបធៀបទៅនិងចំណូលស្របច្បាប់របស់ខ្លួន ត្រូវទទួលរងនូវការរឹបអូសទ្រព្យសម្បត្តិ ដែលពុំអាចពន្យល់បានទាំងអស់ទុកជាសម្បត្តិរដ្ធ។
ប្រសិនបើទ្រព្យសម្បត្តិដែលកើនដោយពុំអាចពន្យល់បាននេះ មានការពាក់ព័ន្ធនឹងបទល្មើសពុករលួយណាមួយ ដូចមានចែងក្នុងច្បាប់នេះ ម្ចាស់ទ្រព្យសម្បត្តិត្រូវទទួលទោសដែលមានចែងនៅក្នុងច្បាប់នេះ៕

Post a Comment