ក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកពិធីជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ អ្នកសារព័ត៌មានសម្រាប់ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកពិធីជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ អ្នកសារព័ត៌មានសម្រាប់ឆ្នាំ២០២៦ការផ្អាកពិធីជួបជុំរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាមួយអ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦។

តាមរយៈសេចក្តីជូនដំណឹង ក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកអនុវត្តសកម្មភាព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជ្រាបថា ការរៀបចំពីធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាមួយអ្នកសារព័ត៌មាន ត្រូវបានផ្អាកសម្រាប់ ឆ្នាំ២០២៦។

 ជាមួយគ្នានេះ ដើម្បីរំលឹកដល់គុណូបការៈ និងវីរភាពរបស់អ្នកសារព័ត៌មានដែលបាន បាត់បង់ជីវិតក្នុងការបំពេញវិជ្ជាជីវៈសារព័ត៌មានអំឡុងពេលសង្គ្រាម ក្រសួងព័ត៌មាននឹងរៀបចំពិធីគោរព វិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅស្តូបខាងមុខស្ថានទូតបារាំង។ 

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកសី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកអនុវត្តសកម្មភាពលើវិស័យ ព័ត៌មាន និងសោតទស្សន៍ទាំងអស់ជ្រាបជាព័ត៌មាន តាមការគួរ៕




 

Powered by Blogger.