អ៊ីរ៉ង់ បដិសេធបទឈប់បាញ់បណ្តោះអាសន្ន ទាមទារដំណោះស្រាយបញ្ចប់សង្គ្រាមជាស្ថាពរ
កៃរ៉ូ៖ នាថ្ងៃចន្ទ ទី៦ ខែមេសា ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់បានបញ្ជូនចម្លើយតបទៅកាន់សំណើរបស់សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន ដោយអ៊ីរ៉ង់បានបដិសេធចំពោះការប្រកាស «បទឈប់បាញ់បណ្តោះអាសន្ន» ហើយបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបញ្ចប់សង្គ្រាមជាស្ថាពរតែប៉ុណ្ណោះ។
យោងតាម IRNA ចម្លើយតបរបស់អ៊ីរ៉ង់មានចំនួន
១០ចំណុចសំខាន់ៗ រួមមាន៖ ការបញ្ចប់ជម្លោះទាំងស្រុងនៅក្នុងតំបន់, ការដាក់ចេញនូវពិធីសារសម្រាប់ធានាសុវត្ថិភាពនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ
ហ័រមូស (Hormuz), ការដកទណ្ឌកម្មសេដ្ឋកិច្ច
និងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។
ការឆ្លើយតបនេះបានធ្វើឡើងចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងសកម្ម
ដើម្បីស្វែងរកផ្លូវចេញ ពីវិបត្តិនេះ។ ទោះបីជាអាមេរិក
និងសម្ព័ន្ធមិត្តកំពុងដាក់សម្ពាធយ៉ាងខ្លាំងក្តី ក៏អ៊ីរ៉ង់នៅតែបន្តជំហររឹងមាំក្នុងការទាមទារឱ្យមានការធានាផ្នែកសន្តិសុខ
និងសេដ្ឋកិច្ចពេញលេញ ដើម្បីឆ្លើយតបនឹងប្រតិបត្តិការយោធាដែលអូសបន្លាយចូលដល់សប្តាហ៍ទី៦
ដែលកំពុងបង្កហានិភ័យដល់សន្តិសុខ និងទីផ្សារថាមពលសកល៕ (Reuters)

Post a Comment