ប្រមុខ UN ជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់
យូអ៊ិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ចប់សង្គ្រាមប្រឆាំង នឹងអ៊ីរ៉ង់ និងបានអំពាវនាវឱ្យអ៊ីរ៉ង់ ឈប់វាយប្រហារប្រទេសជិតខាងរបស់ខ្លួន។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន អំពីស្ថានភាពនៅមជ្ឈិមបូព៌ា លោក Guterres បានឧ្យដឹងថា សាររបស់លោកទៅ កាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺថា “វាដល់ពេលហើយ ដើម្បីបញ្ចប់សង្គ្រាម ខណៈដែលទុក្ខវេទនា របស់មនុស្សកាន់តែធ្ងន់ធ្ងរឡើង ការស្លាប់ និងរបួសរបស់ជនស៊ីវិលកើនឡើង ហើយផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរឡើង”។
ប្រមុខអង្គការសហប្រជាជាតិ រូបនេះបានេីកឡេីងថា “សាររបស់ខ្ញុំទៅកាន់អ៊ីរ៉ង់ គឺត្រូវបញ្ឈប់ការវាយ ប្រហារប្រទេសជិតខាងរបស់ពួកគេ ដែលមិនមែនជាភាគីនៃជម្លោះ”។ លោកថា “ជាងបីសប្តាហ៍មកហើយ សង្គ្រាមនេះលែងអាចគ្រប់គ្រងបាន” ដោយបន្ថែមថាជម្លោះ “បានបំបែកដែនកំណត់ដែលសូម្បីតែមេដឹកនាំគិតថា មិនអាចនឹកស្មានដល់”។
លោកបន្ថែមថា «រឿងនេះបានហួសទៅឆ្ងាយពេកហើយ» ដោយសង្កត់ធ្ងន់ថា វាដល់ពេលហើយដែលត្រូវ «ឈប់ឡើងជណ្ដើរនៃការកើនឡើង នៃជម្លោះ ហើយចាប់ផ្តើមឡើងជណ្ដើរការទូត ហើយត្រឡប់ទៅរកការគោរពច្បាប់ អន្តរជាតិវិញយ៉ាងពេញលេញ»៕

Post a Comment