អ៊ីរ៉ង់តែងតាំងកូនប្រុសរបស់លោក Khamenei ជាមេដឹកនាំកំពូលថ្មី
ឌូបៃ៖ អ៊ីរ៉ង់ នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានតែងតាំងលោក Mojtaba Khamenei ឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីរបស់ខ្លួន ជំនួសឪពុក របស់លោក គឺលោក Ali Khamenei ដែលនេះជាសញ្ញាមួយបង្ហាញពីការរឹងទទឹងរបស់ទីក្រុងតេហេរ៉ង់។
លោក Mojtaba ដែលជាអាចារ្យម្នាក់មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងជួរកងកម្លាំងសន្តិសុខ
និងបណ្ដាញធុរកិច្ចដ៏ធំនៅក្រោមការដឹកនាំរបស់ឪពុករបស់លោក ត្រូវបានស្ថាប័នក្រុមអាចារ្យមានជាសមាជិក៨៨នាក់ដែលគេស្គាល់ថាសភានៃក្រុមអ្នកជំនាញបោះឆ្នោតជ្រើសតាំងជាអ្នកបន្តវេនពីលោក
Ali Khamenei។ «តាមរយៈការសម្រេចចិត្តចុងក្រោយ
សភានៃក្រុមអ្នកជំនាញ បានតែងតាំង Ayatollah Seyyed Mojtaba Hosseini
Khamenei ជាមេដឹកនាំទី៣នៃប្រព័ន្ធដ៏ពិសិដ្ឋរបស់សាធារណរដ្ឋអ៉ីស្លាម់អ៊ីរ៉ង់»។ នេះការប្រកាសរបស់សភានៃក្រុមអ្នកជំនាញក្នុងសេចក្ដីថ្លែងការណ៍មួយ។
ការប្រគល់តំណែងជាមេដឹកនាំកំពូលអ៊ីរ៉ង់ទៅឱ្យលោក
Mojtaba
មានន័យថាលោកជាអ្នកសម្រេចរាល់កិច្ចការតូចធំៗទាំងអស់របស់អ៊ីរ៉ង់។
សេតវិមានមិនទាន់បាន បញ្ចេញប្រតិកម្មទេ។ ប៉ុន្តែការតែងតាំងរបស់លោក Mojtaba ត្រូវបានរំពឹងថានឹងធ្វើឱ្យលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
ខឹងសម្បាបន្ទាប់ពី
លោកផ្ទាល់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថាទីក្រុងវ៉ាស៊ីនតោនគួរតែមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់។
«ប្រសិនបើមេដឹកនាំអ៊ីរ៉ង់ថ្មី
មិនទទួលបានការគាំទ្រពីពួកយើងទេ នោះរូបលោកគេមិនអាចកាន់តំណែងបានយូរឡើយ»។ នេះជាការលើកឡើងរបស់លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន ABC
News។
សូមជម្រាបថា ឪពុករបស់លោក Mojtaba
គឺមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់កាលពីសប្ដាហ៍មុន៕

Post a Comment