ឯកឧត្តម វុី សំណាង ដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅចំណុចរង្វង់មូលអូរចំបក់

ដោយ : ទ្រី ហៀន

ខេត្តតាកែវ÷នៅព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅចំណុចរង្វង់មូលអូរចំបក់ ខេត្តតាកែវ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាល/អភិបាលរង ក្រុង/ស្រុក លោកប្រធាន/អនុប្រធានមន្ទីរសាខាជុំនាញជុំវិញខេត្ត និងមេឃុំ/ចៅសង្កាត់ ដែលកិច្ចប្រជុំនេះ នៅសាលប្រជុំតូចរដ្ឋបាលខេត្ត៕













Powered by Blogger.