ទេសរដ្ឋមន្ដ្រី ថោង ខុន ជាប់ឆ្នោតបន្ដធ្វើប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាណត្តិទី៩
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិ បន្ដជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អាណត្តិទី៩ ឆ្នាំ២០២៦-២០៣០)។
ការគាំទ្របេក្ខភាពថ្នាក់ដឹកនាំចលនាអូឡាំពិកកម្ពុជានេះ
ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ និងបន្ដអាណត្តិទី៩
របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦
ដោយមានការអញ្ជើញចូលរួមបើកពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
អាណត្តិចាស់ ឯកឧត្តមបណ្ឌិត ថោង ខុន គឺជាបេក្ខភាពតែមួយរូបគត់
ដែលឈរឈ្មោះបន្ដជាបេក្ខភាពប្រធានអាណត្តិថ្មី ហើយសមាជិកគណៈកម្មាធិការប្រតិបត្តិ
ក៏បានបោះឆ្នោតគាំទ្រ ១០០% ដល់ឯកឧត្តមទេសរដ្ឋមន្ដ្រី ក្នុងការបន្ដដឹកនាំ
និងធ្វើជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅអាណត្តិទី៩ បន្ដទៀត។
ថ្លែងក្នុងពិធីបើកមហាសន្និបាតនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ
ហង់ជួន ណារ៉ុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងសមិទ្ធផលធំៗ
ដែលចលនាអូឡាំពិកកម្ពុជា សម្រេចបានក្នុងអាណត្តិទី៨ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត
ថោង ខុន ក្រោមកិច្ចខិតខំប្រឹងប្រែងបំពេញការងារ
និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ និងសហព័ន្ធកីឡាជាតិ
ដែលធ្វើឲ្យកិត្យានុភាពកីឡាជាតិ លេចត្រដែតលើឆាកអន្ដរជាតិ
ពិសេសមហាជោគជ័យដ៏អស្ចារ្យនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំតែម្ដង៕





Post a Comment