ឯកអគ្គរដ្ឋទូតចិន អបអរសាទរយ៉ាងកក់ក្តៅចំពោះការដាក់ឱ្យធ្វើដំណើរឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ
ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ។ នេះបើតាមហ្វេសប៊ុករបស់លោក។
តាមរយៈហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនេះ គឺជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា
និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់
និងផ្លូវ។ លោកថា ស្ពាននេះ នឹងក្លាយជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ផ្លូវជាតិលេខ ៦ និង
៧ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគឦសាន
និងភាគកណ្តាល-ខាងលិចនៃប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូតបន្តថា ស្ពាន
និងផ្លូវថ្នល់ដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជានៅតែបន្តពង្រីកឥតឈប់ឈរ។
ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅតែបន្តឆ្ពោះទៅមុខឥតឈប់ឈរ។ ស៊ូៗ កម្ពុជា!




Post a Comment