សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានរដ្ឋសភាអនុម័ត
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានអនុម័តជាឯកច្ឆ័នហើយ លើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសំឡេង ១១២ លើ១១២ សំឡេង។
ការអនម័តនេះ
ធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ក្រោមអធិបតិភាព
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
សូមជម្រាបថា
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មានគោលបំណងកំណត់វិធានផ្នែកព្រហ្មទណ្ឌ
និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
ច្បាប់នេះ
នឹងមានការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរចំពោះជនល្មើស រហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត
ចំពោះបទល្មើសរៀបចំ និងដឹកនាំមជ្ឈមណ្ឌលឆបោក ជាពិសេសប្រសិនបើមានបទល្មើសផ្សេងទៀតដូចជា
ចាប់ជំរិត ឬសម្លាប់មនុស្សកើតឡើង
ហើយកម្ពុជាគឺជាប្រទេសដំបូងគេក្នុងតំបន់ដែលមានច្បាប់ព្រហ្មទណ្ឌពិសេសបែបនេះ៕


Post a Comment