សម្តេចធិបតី ណែនាំឱ្យរដ្ធមន្ត្រីក្រសួងការងារ ភាគីនិយោជក និងភាគីសហជីព ពិនិត្យពិភាក្សាស្វែងរកលទ្ធភាព សម្រួលបន្ទុកការចំណាយថ្លៃធ្វើដំណើររបស់កម្មករ

ភ្នំពេញ÷តាមរយ:បណ្តាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ ឯកឧត្តម ហេង សួរ រដ្ធមន្ត្រីក្រសួងការងារ និងបណ្តាលវិជ្ជាជីវះ ភាគីនិយោជក និងភាគីសហជីព ពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករ។

សម្តេចបានសរសេរយ៉ាងដូច្នេះថា ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត៕




Powered by Blogger.