កម្ពុជា ត្រៀមខ្លួនរួចជាស្រេចបន្តពិភាក្សាតាមរយៈយន្តការ ដែលមានស្រាប់ ដើម្បីដោះស្រាយជម្លោះជាមួយភាគីថៃ ផ្អែកលើកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ និងច្បាប់អន្តរជាតិ
ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍ជុំវិញការវិវត្តថ្មីៗ បញ្ហាព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ ក្នុងនាមជាប្រទេសជិតខាង និងរដ្ឋសមាជិកអាស៊ានដូចគ្នា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពិភាក្សា តាមរយៈយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយជម្លោះ ផ្អែកលើកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ និងច្បាប់អន្តរជាតិ។ កម្ពុជាសូមអំពាវនាវឱ្យមានការវិវត្តពីកិច្ចសន្ទនាការ ទូតទៅជាការអនុវត្តជាក់ស្ដែង។
ប្រភពដដែល
បានបន្តថា ការដាក់ឱ្យដំណើរការពេញលេញ
នៃក្របខ័ណ្ឌយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់
(RBC) គឺជាមធ្យោបាយប្រាកដនិយម ក្នុងការធានានូវសន្តិភាពយូរអង្វែង និងវិបុលភាពរួមគ្នា
ដែលកម្ពុជារំពឹងទុក។
តាមអ្នកនាំពាក្យក្រសួងការបរទេស
បានបន្ថែមថា ដើម្បីលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់ពិតប្រាកដ ការបន្តនូវវត្តមាន
និងបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) គឺមានសារៈសំខាន់ចំពោះការងារផ្ទៀងផ្ទាត់លើការអនុវត្តនៃសេចក្តីប្រកាសរួម
ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានោះ
កម្ពុជានៅតែបុរេសកម្ម ក្នុងការពង្រឹងបណ្ដាញទំនាក់ទំនងដោយផ្ទាល់
ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងធានាថា ការទំនាក់ទំនងទាំងអស់
គឺផ្អែកលើការពិតដែលអាចផ្ទៀងផ្ទាត់បាន៕



Post a Comment