អគ្គនាយកដ្ឋានភស្តុភារក្រសួងការពារជាតិ ប្រជុំស្តីពីការបើកសំណើដេញថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧបករណ៍ប្រេងឆមាសទី១ ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្ម ក្រសួងការពារជាតិ ស្តីពីការបើកសំណើដេញថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧបករណ៍ប្រេងឆមាសទី១ ឆ្នាំ២០២៦ និងឯកសណ្ឋាន សម្ភារៈផ្គត់ផ្គង់ផ្សេងៗ របបប្រើប្រាស់ឆ្នាំ២០២៦។

កិច្ចប្រជុំនេះប្រព្រឹត្តរៀបចំឡើងនារសៀលថ្ងៃច័ន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ៕











Powered by Blogger.