មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ មន្ទីរ អភិវឌ្ឍន៏ជនបទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ គង់ សុធីរី រដ្ឋ លេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ  ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ និងថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ សរុប ២៣ រូបនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

   លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ អភិវឌ្ឍន៏ជនបទ ខេត្តព្រះសីហនុ បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍ សង្ខេបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទជូនអង្គប្រជុំ ។ បន្ទាប់ពីរបាយការណ៍ អង្គប្រជុំក៏បានពិនិត្យ ពិភាក្សាយ៉ាងផុលផុសលើលទ្ឋផលការងារដែលសម្រេចបាន និងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមដែលកើតមានឡើង ព្រមទាំងកំណត់នូវទិសដៅការងារត្រីមាសទី២ សម្រាប់អនុវត្តបន្ដប្រកបដោយប្រសិទ្ធភាពខ្ពស់។

   លោកជំទាវ គង់ សុធីរី រដ្ឋ លេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹករលឹក សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខមន្ត្រីជានិច្ច ។ទន្ទឹមនឹងនេះ លោកជំទាវ រដ្ឋ លេខាធិការក៏បានណែនាំដល់មន្រ្តីទាំងអស់នៃមន្ទីរ ឱ្យចូលរួមយកចិត្តទុកដាក់អនុវត្តការងារ ទៅតាមផែនការសកម្មភាពឆ្នាំ២០២៦ ដែលបានដាក់ចេញ ដើម្បីចូលរួមចំណែកសម្រេចឱ្យបានជោគជ័យលើកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។ លេីសពីនេះ លោកជំទាវ ក៏បានលេីកឡេីងពីសេចក្តីណែនាំលេខ១១៤/២៦ កអជ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីការចូលរួមសន្សំសំចៃនៃការប្រេីប្រាស់ថាមពលអគ្គីសនី ដេីម្បីអោយមន្ទីរចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

    ជាចុងក្រោយ លោកជំទាវ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់មន្ទីរ ទី១.រក្សាឱ្យបានទំនាក់ទំនងការងារល្អជាមួយអាជ្ញាធរដែនដី ក្រុមប្រឹក្សា គ្រប់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធនានា ទី២.ក្តាប់ឱ្យបានព័ត៌មានផ្សេងៗដែលពាក់ព័ន្ធ ដើម្បីអាចធ្វើការឆ្លើយតប ឬបំភ្លឺបានទាន់ពេលវេលា ទី៣.ចូលរួមផ្សព្វផ្សាយនូវសមិទ្ធផល ការងាររបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយ ទី៤.រក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ និងងគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងនិងទី៥.រក្សាឱ្យបានអនាម័យល្អ និងបរិស្ថានការងារស្អនៅក្នុងមន្ទីរ។

   ឆ្លៀតក្នុងឱកាសនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ក៏បានរៀបចំពិធីរំលឹកខួបលើកទី១១៥ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ "សន្តិភាព សន្តិសុខ សម្រាប់ស្ត្រី និង គ្រួសារ" ជូនដល់មន្រ្តីរាជការម្នាក់ជាស្រ្តី នៃមន្ទីរផងដែរ៕











Powered by Blogger.