ក្រសួងសាធាណការ និងរដ្ឋបាលខេត្តមណ្ឌលគិរី ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការដឹកជញ្ជូនលើសទម្ងន់បណ្តាលឱ្យខូចខាតផ្លូវ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាព ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង​លោក ឌឹម នី អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី តំណាងស្នងការដ្ឋាននគរបាលខេត្ត  តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត  តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលរងក្រុង-ស្រុកទាំង៥ ព្រមទាំងតំណាងក្រុមហ៊ុនវិនិយោគលើវិស័យដឹកជញ្ជូនជាច្រើនរូបផងដែរ៕











Powered by Blogger.