យុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល នៅខេត្តកំពត

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត លោក កើត ឆែ អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល។

​កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងសមាជិក-សមាជិកាសរុបប្រមាណ ២៥០ នាក់។

ថ្លែង​ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានគូសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនដែលស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការចុះឈ្មោះតាមថ្នាលឌីជីថលនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

• ​ការគាំពារសង្គម៖ អាចស្នើសុំធ្វើជាសមាជិកនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។

 • ​ការអភិវឌ្ឍសមត្ថភាព៖ ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងសហគ្រិនភាព។

 • ​ការគាំទ្រអាជីវកម្ម៖ ទទួលបានជំនួយបច្ចេកទេសផ្សេងៗដើម្បីពង្រីកអាជីវកម្ម។

 • ​ការលើកទឹកចិត្តផ្នែកពន្ធដារ៖ ផ្ដល់ការអនុគ្រោះពន្ធសម្រាប់អ្នកដែលមានចំណូលទាបជាង ២៥០ លានរៀលក្នុងមួយឆ្នាំ។











Powered by Blogger.