សម្តេចតេជោ ចេញសារបញ្ជាក់ថា ពួកជនក្បត់ជាតិបង្កើតផេកហ្វេកបុកក្លែងក្លាយដាក់រូបថតនិងឈ្មោះសម្តេចបង្ហោះព័ត៌មានមិនពិត!
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នារាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានជូនដំណឹងថា មានក្រុមជនក្បត់ជាតិមួយចំនួនបានបង្កើតគណនី និងផេកហ្វេសបុកក្លែងក្លាយ ដោយយករូបថត និងឈ្មោះរបស់សម្តេចទៅប្រើប្រាស់ ដើម្បីបង្ហោះព័ត៌មានមិនពិត និងបង្កការភាន់ច្រឡំដល់សាធារណជន។
សម្តេចតេជោ ហ៊ុន សែន
បានរៀបរាប់សារយ៉ាងដូច្នេះថា «តើពួកក្បត់ជាតិនេះបើមិនបានភូតកុហកវាងាប់ឬអី?
បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ។
កន្លងមកពួកក្បត់ជាតិបង្កើតផេកហ្វេកបុកក្លែងក្លាយមួយ ដែលមានរូបថត
និងឈ្មោះខ្ញុំនិងតែងបង្ហោះព័ត៌មានមិនពិត។ ខ្ញុំសូមបងប្អូនអ្នកប្រើប្រាស់
ហ្វេសបុកប្រុងប្រយ័ត្ន កុំចាញ់បោកពួកក្បត់ជាតិទាំងនេះ។
ខ្ញុំមានហ្វេសបុកតែមួយដែលមានអ្នកតាមដានជាង១៥លាននាក់ដែលខ្ញុំសូមបង្ហោះភ្ជាប់ជាមួយ»៕




Post a Comment