សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរការបញ្ចប់ការជួសជុលដោយជោគជ័យ ប្រតិមាព្រះឥសូររាំដ៏ធំមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានថ្លែងសារ អបអរសាទរ ការបញ្ចប់ការជួសជុលដោយជោគជ័យនៃប្រតិមាព្រះឥសូររាំដ៏ធំមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សូមជម្រាបថា
ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយ ក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ
និងទម្ងន់ប្រមាណ ៧តោននិងមានការបែកបាក់ដល់ទៅជាង
១ម៉ឺនបំណែកមកពីកោះកេរ្ដិ៍ចាប់កំណើតឡើងវិញ ក្រោយជួសជុលរួចរាល់។
ប្រតិមាព្រះឥសូរដ៏ធំមួយនេះ
ត្រូវប្រើពេលជួសជុលអស់រយៈពេលជាង ៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦
ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា
និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ នេះជាវត្ថុបុរាណដែលមានកម្ពស់ ៥ម៉ែត្រ
មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ ៧តោន។
ប្រតិមានេះបានរលំបាក់ក្នុងសតវត្សទី១៤ មានសភាពបែកបាក់ចំនួនជាង ១ម៉ឺនបំណែក
និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល៕


Post a Comment