ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ សម្រេចបាននូវ ការផ្លាស់ប្ដូររបបដឹកនាំ ហើយថាកិច្ចព្រមព្រៀងមួយជាមួយទីក្រុងតេហេរ៉ង់អាចនឹងឈានដល់ក្នុងពេលឆាប់ៗ។
ដោយសំអាងលើការសម្លាប់មេដឹកនាំរបស់អ៊ីរ៉ង់អស់ជាច្រើននាក់
ក្នុងនោះរួមមានទាំងមេដឹកនាំកំពូល លោក Ali Khamenei ក្នុងសង្រ្គាមរយៈពេលមួយខែមកនេះ លោក ត្រាំ បានលើកឡើងថា
ការផ្លាស់ប្ដូររបបដឹកនាំបានកើតឡើងរួចទៅហើយ ហើយមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ជាមនុស្សស្រួលនិយាយគ្នាជាងមុន។
«យើងបានផ្លាស់ប្ដូររបប។
យើងកំពុងដោះស្រាយជាមួយមនុស្សផ្សេងពីមនុស្សដែល យើងធ្លាប់ដោះស្រាយជាមួយកន្លងមក។
ជាក្រុមមនុស្សផ្សេងពីមុនទាំងស្រុង។ ដូច្នេះខ្ញុំចាត់ទុកថានេះជាការផ្លាស់ប្ដូររបប»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើ
យន្ដហោះ Air Force One។
នៅពេលត្រូវបានសាកសួរថាតើអាចនឹងមានកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់
ក្នុងសប្ដាហ៍នេះដែរឬទេ? លោក ត្រាំ បាននិយាយថា «ខ្ញុំមើលឃើញកិច្ចព្រមព្រៀងមួយនៅអ៊ីរ៉ង់។ វាអាចនឹងឆាប់ៗនេះ»។
សូមជម្រាបថា ប៉ាគីស្ថាន
កំពុងព្យាយាមសម្របសម្រួលកិច្ចចរចាបិទបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
ប៉ុន្តែព្រមពេលជាមួយគ្នា ទាហានអាមេរិករាប់ពាន់នាក់ត្រូវបាន
រាយការណ៍ថាបានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ខណៈអ៊ីរ៉ង់ចោទថាសហរដ្ឋអាមេរិកកំពុងត្រៀមឈ្លានពានតាមជើងគោក៕ (AFP)
Post a Comment