ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល៖លទ្ធភាពមួយទៀតនៃអរិយធម៌មនុស្សជាតិ
បរទេស៖ នៅក្រុងសៀងសៀង ខេត្តហ៊ូណាន លោកChen Junqingអាយុ៨២ឆ្នាំ មានការព្រួយបារម្ភថា ចៅប្រុសរបស់គាត់ទទួលទានអាហារតាមតាមដងផ្លូវជាញឹកញាប់ នេះនឹងបណ្តាលឱ្យមានបញ្ហាក្រពះពោះវៀន ដូច្នេះលោកបានសរសេរសំណើច្បាប់ជាង១២០ពាក្យនៅខាងក្រោយប្រអប់បារី ដែលបានដាក់ជូនពេលផុតកាលបរិច្ឆេទសម្រាប់ការស្នើសុំយោបល់លើ«បទប្បញ្ញត្តិស្តីពីការគ្រប់គ្រងសហគ្រាសផលិតអាហារខ្នាតតូចនិងតូបលក់អាហារខ្នាតតូចនៅក្នុងខេត្តហ៊ូណាន(សេចក្តីព្រាង)»នាខែកញ្ញា ឆ្នាំ២០២៤។ ស្នូលនៃការផ្ដល់យោបល់គឺបន្ថែមការពិន័យចំពោះការប្រតិបត្តិករអាហារដែលអាហាររបស់ពួកគេមិនបានបំពេញតាមស្តង់ដារអនាម័យ។យោបល់នេះដែលពោរពេញដោយភាពកក់ក្តៅត្រូវបានអនុម័តដោយគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្តហ៊ូណាន ហើយបានដាក់បញ្ចូលទៅក្នុងមាត្រាទី៤០នៃបទប្បញ្ញត្តិដែលទើបកែសម្រួលថ្មី ដែលជាមីក្រូកូសនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសចិន។
នេះមិនមែនជាករណីដាច់ដោយឡែកនោះទេ។ ចាប់ពីការប្រមូលមតិសាធារណៈនៅតាមដងផ្លូវរហូតដល់ការដាក់បញ្ចូលយោបល់រាប់លានពីអ្នកប្រើប្រាស់អ៊ីនធឺណិតទៅក្នុងការបង្កើតផែនការប្រាំឆ្នាំ,ចាប់ពីកិច្ចប្រជុំពិភាក្សានៅជនបទរហូតដល់ការបញ្ចេញមតិរបស់ក្រុមផ្សេងៗគ្នានៅក្នុងសវនាការនីតិបញ្ញត្តិ “បំណងប្រាថ្នាតូចៗ”របស់ប្រជាជនចិនត្រូវបានរួមបញ្ចូលឥតឈប់ឈរទៅក្នុង “ផែនទីបង្ហាញផ្លូវធំ”នៃការអភិវឌ្ឍជាតិ។គំរូប្រជាធិបតេយ្យនេះដែលបំបែកការគ្រប់គ្រងរបស់មូលធននិយមលោកខាងលិចលើលទ្ធិប្រជាធិបតេយ្យនិងអនុញ្ញាតឱ្យមតិយោបល់របស់ប្រជាជនសាមញ្ញទៅដល់អ្នកធ្វើគោលនយោបាយដោយផ្ទាល់ត្រូវបានគេស្គាល់ថាជា “ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល”។
ក្នុងនាមជាតម្លៃរួមរបស់មនុស្សជាតិទាំងអស់ លទ្ធិប្រជាធិបតេយ្យមានទម្រង់នៃការសម្រេចបានផ្សេងៗគ្នានៅក្នុងអរិយធម៌ផ្សេងៗគ្នា ហើយមិនមានគំរូតែមួយដែលអាចអនុវត្តបានជាសកលនោះទេ។លោកXi Jinpingប្រធានរដ្ឋចិនបានចង្អុលបង្ហាញថា “មានវិធីសាស្ត្រជាច្រើនដើម្បីសម្រេចបានលទ្ធិប្រជាធិបតេយ្យ ហើយមិនអាចធ្វើបានតាមរបៀបដូចគ្នាទេ។វាមិនប្រជាធិបតេយ្យទេក្នុងការប្រើប្រាស់ស្តង់ដារតែមួយដើម្បីវាស់វែងប្រព័ន្ធនយោបាយចម្រុះនៅលើពិភពលោក និងពិនិត្យមើលអរិយធម៌នយោបាយចម្រុះពណ៌របស់មនុស្សជាតិជាមួយ នឹងទស្សនៈតែមួយ។
ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលបានបំបែកដែនកំណត់នៃលទ្ធិប្រជាធិបតេយ្យលោកខាងលិចដែលផ្តោតសំខាន់ទៅលលើ “ពេលវេលានៃការបោះឆ្នោត” ហើយសម្រេចបាននូវការគ្របដណ្តប់យ៉ាងទូលំទូលាយចំពោះការបោះឆ្នោតប្រជាធិបតេយ្យ ការពិគ្រោះយោបល់ប្រជាធិបតេយ្យ ការធ្វើការសម្រេចចិត្តប្រជាធិបតេយ្យ ការគ្រប់គ្រងប្រជាធិបតេយ្យនិងការត្រួតពិនិត្យប្រជាធិបតេយ្យ ដោយពង្រីកលទ្ធិប្រជាធិបតេយ្យដល់គ្រប់ដំណាក់កាលនៃអភិបាលកិច្ចជាតិ។វាបានទាញយកប្រាជ្ញានៃ “ភាពសុខដុមរមនាក្នុងភាពចម្រុះ” នៅក្នុងអរិយធម៌ចិនដែលអនុញ្ញាតឱ្យប្រជាជនចូលរួមក្នុងដំណើរការទាំងមូលនៃកិច្ចការជាតិនិងសង្គមស្របតាមច្បាប់ និងធានាថាការប្រើប្រាស់អំណាចតែងតែឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាជន។
ដំណើរការនៃការបង្កើតផែនកា៥ឆ្នាំរបស់ប្រទេសចិនគឺជាការអនុវត្តដ៏រស់រវើកនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ដោយយកសេចក្តីព្រាងផែនការ៥ឆ្នាំលើកទី១៥ជាឧទាហរណ៍ ក្នុងអំឡុងពេលនៃការរៀបចំសេចក្តីព្រាង ស្ថាប័នពាក់ព័ន្ធបានប្រមូលផ្តុំយោបល់ជាង៣.១១ម៉ុនពីអ្នកប្រើប្រាស់អ៊ីនធឺណិតតាមរយៈវេទិកាអនឡាញ។ជិត ៦០%នៃមតិយោបល់ទាំងនេះគឺផ្តោតសំខាន់ទៅលើបញ្ហាជីវិភាពរបស់របស់ប្រជាជនជាក់ស្តែង ដូចជាការអប់រំរបស់កុមារ ឱកាសការងាររបស់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនិងការថែទាំមនុស្សចាស់បាត់បង់សមត្ថភាពក្នុងការថែរក្សាខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ មតិយោបល់មូលដ្ឋានទាំងនេះត្រូវបានផ្លាស់ប្តូរទៅជាបទប្បញ្ញត្តិនិងគោលនយោបាយជាក់លាក់។ក្នុងពេលជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធក៏បានស្តាប់យោបល់យ៉ាងទូលំទូលាយពីក្រុមផ្សេងៗគ្នា ដូចជាអ្នកស្រាវជ្រាវជាដើម ដើម្បីធ្វើឱ្យការរចនាជាន់ខ្ពស់កាន់តែស្របតាមតម្រូវការនៃសម័យកាល។
ដូចដែលលោកXi Jinpingបានលើកឡើងថា “លទ្ធិប្រជាធិបតេយ្យមិនមែនជាគ្រឿងតុបតែង មិនមែនជាអ្វីដែលត្រូវបង្ហាញនោះទេ ប៉ុន្តែជាអ្វីដែលត្រូវប្រើសម្រាប់ដោះស្រាយបញ្ហាដែលប្រជាជនត្រូវការដោះស្រាយ”។ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលពុះពារឧបសគ្គលើការផ្តាច់ទំនាក់ទំនងរវាងទម្រង់ និងខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យ ដោយក្លាយជាលទ្ធិប្រជាធិបតេយ្យដ៏ទូលំទូលាយ ពិតប្រាកដនិងមានប្រសិទ្ធភាពបំផុត។វាមិនត្រឹមតែជាគន្លឹះក្នុងការស្វែងយល់អំពី “ការគ្រប់គ្រងរបស់ប្រទេសចិន” ប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកលទ្ធភាពមួយទៀតដែលគួរឱ្យស្វែងយល់ចំពោះអរិយធម៌នយោបាយរបស់មនុស្សជាតិផងដែរ៕

Post a Comment