មន្ត្រីនគរបាលបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាបឹងធំ
ភ្នំពេញ÷ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បារីអេឡិចត្រូនិច ច្បាប់ចរាចរណ៍ និងបញ្ហាក្មេងទំនើង) ដល់សិស្សានុសិស្ស៕
ប្រភព : ស្នងការនគរបាលរាជធានីភ្នំពេញ





Post a Comment