សេដ្ឋកិច្ចជាតិចិនសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ
បរទេស៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី១៦ ខែមីនា បានបង្ហាញថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ កំណើននៃការផ្គត់ផ្គង់ផ្នែកផលិតកម្មបានពន្លឿនថែមទៀត តម្រូវការក្នុងទីផ្សារបានកើនឡើងដោយនឹងនរ ឱកាសការងារនិងតម្លៃទំនិញបានរក្សាភាពនឹងនរជាទូទៅ កម្លាំងផលិតកម្មគុណភាពថ្មីទទួលបានការរីកចម្រើន សេដ្ឋកិច្ចបានដំណើរការដោយរឹងមាំ ដែលសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ ។
ការផលិតផ្នែកឧស្សាហកម្មត្រូវបានពន្លឿន សេវាកម្មបានកើនឡើងលឿនបង្គួរ ល្បឿនកំណើននៃការលក់ដូរក្នុងទីផ្សារបានស្តារឡើងវិញ ការវិនិយោគខាងអចលនទ្រព្យបានប្រែពីការធ្លាក់ចុះទៅជាការកើនឡើង ការនាំចេញនាំចូលទំនិញបានកើនឡើងយ៉ាងឆាប់រហ័ស ឱកាសការងារមានភាពនឹងនរ អត្រាកំណើននៃថ្លៃអ្នកប្រើប្រាស់បានកើនឡើង ។
ក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបើកធ្វើនៅថ្ងៃទី១៦ ខែមីនា លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា នៅដំណាក់កាលក្រោយ យើងត្រូវប្រកាន់ខ្ជាប់នូវទិសដៅការងារទូទៅដែលស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរអនុវត្តគោលនយោបាយម៉ាក្រូឱ្យកាន់តែសកម្ម អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌរៀងៗខ្លួន ខិតខំប្រឹងប្រែងធានាស្ថិរភាពនៃឱកាសការងារ សហគ្រាស ទីផ្សារនិងការរំពឹងទុក ដើម្បីជំរុញឱ្យសេដ្ឋកិច្ចសម្រេចបាននូវការលើកកម្ពស់គុណភាពប្រកបដោយប្រសិទ្ធភាព និងមានបរិមាណកំណើនក្នុងកម្រិតសមរម្យ ៕

Post a Comment