ពិធី អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦
ដោយ : ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ ថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការរង កងកម្លាំងទាំងបី តំណាងសាលាដំបូងខេត្ត លោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីអភិបាលរង ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ លោក លោកស្រីនាយក នាយិកា ទីចាត់ការ អង្គភាពចំណុះរដ្ឋបាល លោកគ្រូ-អ្នកគ្រូ មន្ត្រីជំនាញពាក់ព័ន្ធ យុវជនកាយរិទ្ធ និងសិស្សានុសិស្ស ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ « ខ » រដ្ឋបាលសាលាខេត្ត៕










Post a Comment