IPA ជំរុញដល់សមាជិកទាំងអស់ចូលរួម គោរពក្រមសីលធម៌ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយសមិទ្ធិផលជាតិ

ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មាន IPA បានជំរុញដល់សមាជិកទាំងអស់ចូលរួម គោរពក្រមសីលធម៌ (ត្រូវផ្សព្វផ្សាយតែព័ត៌មានពិត និងមានប្រភពច្បាស់លាស់), ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ (ចូលរួមទប់ស្កាត់រាល់ខ្លឹមសារដែលបង្កចលាចលក្នុងសង្គម), ការផ្សព្វផ្សាយសមិទ្ធផលជាតិ (ចូលរួមចំណែកបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ទន្ទឹមនេះ IPA ក៏លើកទឹកចិត្តដល់បណ្តាអង្គភាពសារព័ត៌មានទាំងអស់បង្កើនការផ្សាយអប់រំអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក, ការបង្ក្រាបបទល្មើសគ្រឿងញៀន, យល់ដឹងអំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), ការជំរុញគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព) ដើម្បីលើកកម្ពស់សុខភាពសង្គមនៅតាមមូលដ្ឋាន។

នៅក្នុងវេទិកាពិភាក្សាប្រចាំឆ្នាំ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ក្រោមប្រធានបទ«ច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន» នាព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៦ លោក ទូច វណ្ណៈ បានបញ្ជាក់ឱ្យដឹងបន្ថែមទៀត
ថា វេទិកានេះក្នុងគោលដៅយុទ្ធសាស្ត្រសំខាន់ៗរួមមាន÷

- ពង្រឹងការយល់ដឹងផ្នែកច្បាប់ (បញ្ជ្រាបចំណេះដឹងអំពីច្បាប់ពាក់ព័ន្ធ ដើម្បីឱ្យអ្នកសារព័ត៌មាន អាចបញ្ជៀសបាននូវរាល់បញ្ហាផ្លូវច្បាប់នានា)។
- លើកកម្ពស់វិជ្ជាជីវៈ (រម្លឹកអំពីសារសំខាន់នៃការប្រកាន់ខ្ជាប់ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាតម្លៃ និងជឿទុកចិត្តពីសាធារណជន។
- ពង្រឹងការផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
- ជំរុញការបង្កើនការផ្សព្វផ្សាយព័ត៌មាន ពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល, ក្រសួង, ស្ថាប័នថ្នាក់ជាតិ និងរដ្ធបាលថ្នាក់ក្រោមជាតិ។
- បំផុសចលនាលេងល្បែងប្រជាប្រិយខ្មែរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ៕






Powered by Blogger.