NATO ចាប់ផ្តើមបេសកកម្ម Arctic Sentry ដើម្បីពង្រឹងសន្តិសុខនៅតំបន់អាក់ទិក

ព្រុចសែល៖ អង្គការណាតូ (NATO) បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានចាប់ផ្តើមដំណើរការបេសកកម្មថ្មីមួយឈ្មោះថា «Arctic Sentry» ក្នុងគោលបំណងពង្រឹងវត្តមានយោធានៅតំបន់អាក់ទិក និងដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងសម្ព័ន្ធភាពដែលបង្កឡើងដោយបំណងរបស់លោក ដូណាល់ ត្រាំ ចង់កាន់កាប់កោះហ្គ្រីនឡែន។

អង្គការណាតូបានចាប់ផ្តើមរៀបចំផែនការសម្រាប់បេសកកម្មនេះ បន្ទាប់ពីប្រធានាធិបតី ត្រាំ និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានធ្វើកិច្ចចរចានៅទីក្រុង Davos កាលពីខែមុន នៅពេលដែលវិបត្តិកោះហ្គ្រីនឡែន​ កំពុងឈានដល់កម្រិតកំពូល ដែលបង្កឡើងដោយការទទូចរបស់លោក​​ ត្រាំ ថា សហរដ្ឋអាមេរិកត្រូវតែជាម្ចាស់ទឹកដីនេះ ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្តអង្គការណាតូ គឺប្រទេសដាណឺម៉ាក។

បេសកកម្មនេះនឹងសម្របសម្រួលសកម្មភាពយោធារបស់សម្ព័ន្ធមិត្តណាតូ រួមទាំងសមយុទ្ធ «Arctic Endurance» របស់ដាណឺម៉ាកនៅលើកោះហ្គ្រីនឡែន។

ឧត្តមសេនីយ៍ Alexus G. Grynkewich មេបញ្ជាការកំពូលរបស់ណាតូនៅអឺរ៉ុប បានថ្លែងថា «Arctic Sentry គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធភាពក្នុងការការពារសមាជិករបស់ខ្លួន និងរក្សាស្ថិរភាពនៅក្នុងតំបន់យុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក»៕ (Reuters)



 

Powered by Blogger.