កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ
ភ្នំពេញ៖ បើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ
នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និង
តំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)
ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។
កិច្ចប្រជុំកំពូលនេះ
មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយ
ជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ដែលកន្លងមកគ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត សៀមរាប
ត្រូវបានផ្លាស់ប្តូរមករៀបចំនៅរាជធានីភ្នំពេញវិញ ដើម្បីធានាបាននូវលក្ខខណ្ឌល្អប្រសើរ
បំផុតសម្រាប់ការរៀបចំ និងការចូលរួមកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អមនានា៕


Post a Comment