បណ្តេញនគរបាលផ្នែកចរាចរណ៍នៅភ្នំពេញ ចេញពីក្របខណ្ឌ ក្រោយប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ

ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ឈ្មោះ ស៊ិន សុភា អត្តលេខ ៧៧១៨២ ជានាយរងផ្នែកបញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។

ជុំវិញករណីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិកម្ពុជា ចំពោះមន្ត្រីនគរបាលខាងលើ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងលើក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ និងការគោរពបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលមានការដាក់ចេញនូវវិធានការណ៍យ៉ាងម៉ឺងម៉ាត់ពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនលើកលែងចំពោះមន្ត្រីរូបណាដែលបានធ្វើសកម្មភាពប្រព្រឹត្តខុសពីបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ឬក៏ប្រព្រឹត្តខុសច្បាប់ណាមួយ ដែលបណ្តាលឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ។

សូមជម្រាបថា ប្រកាសស្តីពីការបណ្តេញលោក ស៊ិន សុភា ចេញពីក្របខណ្ឌនេះ ត្រូវបានធ្វើឡើងតាំង​ពីថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២៦មកម្ល៉េះ តែទើបនឹងត្រូវបានគេទម្លាយជាសាធារណៈនៅថ្ងៃនេះ៕








Powered by Blogger.