រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា ពិភាក្សាស្តីការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី
ញ៉ូវដែលី, ឥណ្ឌា៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃរសៀល ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោក Piyush Goyal រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋឥណ្ឌា នៅរដ្ឋធានីញូដេលី នៃសាធារណរដ្ឋឥណ្ឌា។
នៅក្នុងជំនួបនេះ
ភាគីទាំងពីរបានកត់សម្គាល់នូវទំនាក់ទំនងល្អជាប្រពៃណីរវាងកម្ពុជា និងឥណ្ឌា
និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី
ជាពិសេសការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
ភាគីទាំងពីរក៏បានប្ដេជ្ញាចិត្ត
ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និតក្នុងគ្រប់វេទិកា ទាំងទ្វេភាគី តំបន់
និងក្នុងក្របខណ្ឌពហុភាគី៕


Post a Comment