ឥណ្ឌា និងអ៊ីស្រាអែល ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងពាណិជ្ជកម្មសេរី
ហ្សេរុយសាឡិម៖ នាថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី បានប្រកាសថា ឥណ្ឌា និងអ៊ីស្រាអែល នឹងជំរុញការអភិវឌ្ឍរួមគ្នា ការផលិត និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យការពារជាតិ ព្រមទាំងធ្វើការរួមគ្នាឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា
អំឡុងទស្សនកិច្ចរយៈពេល២ថ្ងៃនេះ
ប្រទេសទាំងពីរបានឯកភាពសហការគ្នាលើគម្រោងស្វែងរកទស្សនវិស័យថ្មីៗ
ដើម្បីពង្រឹងសមត្ថភាពយុទ្ធសាស្ត្រ ការវាយតម្លៃហានិភ័យ
និងការរៀបចំផែនការបច្ចេកវិទ្យាតាមរយៈបញ្ញាសិប្បនិមិត្ត (AI)។ បន្ថែមពីនេះ អ៊ីស្រាអែលក៏នឹងអនុញ្ញាតឱ្យពលករឥណ្ឌាចំនួន
៥ម៉ឺននាក់បន្ថែមទៀត ចូលទៅបម្រើការងារក្នុងវិស័យផលិតកម្ម
សម្រាប់រយៈពេល៥ឆ្នាំខាងមុខផងដែរ។
សូមជម្រាបថា
ដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌានៅពេលនេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក កំពុងដាក់ពង្រាយកងទ័ពជើងទឹកយ៉ាងសន្ធឹកសន្ធាប់នៅក្បែរតំបន់ឆ្នេរអ៊ីរ៉ង់
ដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយប្រហារដែលអាចកើតមានឡើង
ខណៈដែលការចរចាលើកម្មវិធីនុយក្លេអ៊ែរទីក្រុងតេហេរ៉ង់ កំពុងជាប់គាំង៕ (Reuters)

Post a Comment