លោក Xi Jinping ថ្លែងអំពីការអភិវឌ្ឍ, បង្កើនបច្ចេកវិទ្យានៃកសិកម្ម
បរទេស៖ កាលពីខែមេសាឆ្នាំ២០១៨ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារតាមជនបទនៃខេត្តហៃណាន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថាគួរផ្តោតលើគុណប្រយោជន៍នៃបច្ចេកទេសនិងវិទ្យាសាស្ត្រវិស័យកសិកម្ម ដើម្បីកសាង «ណាន ហ្វាន ស៊ីលីកុន វ៉ាលី » របស់ប្រទេសចិន ពោលគឺ បណ្តុំអ្នកបច្ចេកទេសនិងអ្នកស្រាវជ្រាវ ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មកំពូលរបស់ចិន ។
« ណាន ហ្វាន» (南繁)ជាពាក្យបច្ចេកទេសមួយនៃវិស័យកសិកម្មរបស់ប្រទេសចិន ណាន មានន័យថាខាងត្បូង ហ្វាន មានន័យថា បង្កាត់គ្រាប់ពូជ ដែលសំដៅទៅលើការប្រើប្រាស់អាកាសធាតុក្តៅនៃភាគខាងត្បូង ដើម្បីសម្រេចបានការលូតលាស់នៃរុក្ខជាតិច្រើនរដូវកាល កាត់បន្ថយវដ្ដជីវិតនៃការបន្តពូជរបស់រុក្ខជាតិធម្មតា។ ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៥០ មក អ្នកស្រាវជ្រាវវិទ្យាសាស្ត្ររបស់ចិននាំគ្នាទៅកាន់ក្រុងសាន់យ៉ា ក្រុងលីងសួយ ទីក្រុងលឹតុងរបស់ខេត្តហៃណាន ភាគខាងត្បូងចិន ដែលស្ថិតនៅរយៈទទឹងខាងជើង 18 ដឺក្រេ ដើម្បីធ្វើការបង្កាត់គ្រាប់ពូជដំណាំ ។ លើសពី ៧០ % នៃចំនួនគ្រាប់ពូជដំណាំកសិផលប្រភេទថ្មី គឺមកពីមន្ទីពិសោធន៍ ណាន ហ្វាន ក្រោយពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។
ចាប់តាំងពីឆ្នាំ ២០២១ មក ប្រទេសចិនចាប់ផ្តើមធ្វើសកម្មភាពថ្នាក់ជាតិស្តីពីការស្តារឧស្សាហកម្មគ្រាប់ពូជ ក្រោមក្របខ័ណ្ឌស្រាវជ្រាវនេះ ចិនបានបណ្តុះបានពូជស្រូវបង្កាត់ ដែលទិន្នផលក្នុងមួយហិកតានិងគុណភាពផលិតផលសុទ្ធតែឈានមុខក្នុងពិភពលោក។
ទំហំនាំចេញគ្រាប់ពូជរបស់ចិនកើនឡើងជាបន្តបន្ទាប់បច្ចុប្បន្ន ណាន ហ្វាន ស៊ីលីកុន វ៉ាលី បានប្រមូលផ្តុំសហគ្រាសឧស្សាហកម្មគ្រាប់ពូជបែបច្នៃប្រឌិតថ្មីលើសពី ៣១០០ សហគ្រាស។ នាឆ្នាំ ២០២៤ ទំហំផលិតផលសរុបនៃឧស្សាហកម្មគ្រាប់ពូជ ណានហ្វានលើសពី១៨០០០លានយាន់ចិន។
ក្នុងសំណើរនៃផែនការជាតិ ៥ ឆ្នាំទី ១៥ របស់ប្រទេសចិនបានលើកឡើងថា បន្តអនុវត្តសកម្មភាពថ្នាក់ជាតិដើម្បីស្តារឧស្សាហកម្មគ្រាប់ពូជឱ្យបានស៊ីជម្រៅ ។ អ្នកវិទ្យាសាស្ត្រខាងកសិកម្មចិននឹងបន្តខិតខំដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀងអាហារ ដើម្បីឱ្យពូជដំណាំមួយគ្រាប់ៗ បង្កើនជំនឿចិត្តរបស់កសិករដែលរំពឹងថាប្រមូលផលបានច្រើន។
« សន្តិសុខស្បៀងអាហារជាការងារចម្បងរបស់ជាតិ ចានបាយរបស់ប្រជាជនចិនគួរកាន់យ៉ាងរឹងមាំក្នុងដៃរបស់ខ្លួន» នេះបើតាមលោក Xi Jinping មេដឹកនាំកំពូលប្រទេសចិន៕



Post a Comment