លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ
ខេត្តកំពង់ចាម៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ។
សម្រាប់ពិធីជួបជុំនេះ
ធ្វើឡើងនៅខេត្តកំពង់ចាម ដោយលោកជំទាវបណ្ឌិត
បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់បំផុត
របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសាររបស់វីរកងទ័ពគ្រប់រូប។
បន្ថែមពីនេះ
លោកជំទាវបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី
និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនសមាជិកក្រុមគ្រួសារវីរកងទ័ពគ្រប់ៗរូប
ដើម្បីប្រើប្រាស់ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។
ស្ថិតក្នុងវេលានេះដែរ
លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនឆ្ងាយជិតទាំងអស់
ដែលបានឧបត្ថម្ភជាច្រើននូវសម្ភារៈ គ្រឿងឧបភោគបរិភោគ រួមចំណែកជាមួយរាជរដ្ឋាភិបាល
និងសូមអំពាវនាវ ឱ្យបន្តផ្តល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀត
ដើម្បីបន្តលើកកម្ពស់ស្មារតីវេញជាធ្លុងមួយរបស់ខ្មែរ៕













Post a Comment