ក្រសួងការពារជាតិចិន៖ ប្រទេស និងប្រជាជនដែលស្រឡាញ់សន្តិភាព គួរតែរួមគ្នាការពាររបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ
បរទេស៖ ព្រឹកថ្ងៃទី៨ ខែមករា លោកវរសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសដំណឹងអំពីបញ្ហាពាក់ព័ន្ធយោធានៅពេលថ្មីៗកន្លងទៅនេះ ។
មានការលើកសំណួរថា មន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយថា ការដែលភាគីជប៉ុនគិតពិចារណាអភិវឌ្ឍអាវុធនុយក្លេអ៊ែរមិនមែនមិនទទួលខុសត្រូវនោះទេ ហើយមិនច្រានចោលលទ្ធភាពដែលបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?
លោក Zhang Xiaogang បានថ្លែងថា សហគមន៍អន្តរជាតិដែលបូករួមទាំងប្រទេសអាស៊ីអាគ្នេយ៍ផងសុទ្ធតែមានសំឡេងរិះគន់ជាបន្តបន្ទាប់ចំពោះនិន្នាការយោធារបស់ជប៉ុន
តែភាគីជប៉ុនមិនបានពិចារណាពីកំហុសរបស់ខ្លួនទេ បែរជាប្រឌិតលេសគ្រប់បែបយ៉ាង ពង្រីកកម្លាំងសព្វាវុធនិងកងទ័ពយ៉ាងខ្លាំងនាំចេញអាវុធមហាប្រល័យយ៉ាងគឃ្លើន រហូតដល់ឃោសនាបំប៉ោងថា ត្រូវមានអាវុធនុយក្លេអ៊ែរ ដោយមិនអើពើពីការថ្កោលទោសរបស់ពិភពលោក ដែលលាតត្រដាងពីឧបាយកលអាក្រក់នៃកម្លាំងស្តាំនិយមជប៉ុនដែលចង់ជំរុញ “ការធ្វើយោធូបនីយកម្មម្តងទៀត” ។ ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពសុទ្ធតែត្រូវមើលឃើញឱ្យច្បាស់ពីឧបាយកលដ៏អាក្រក់នៃរដ្ឋាភិបាលជប៉ុន រួមគ្នាការពាររបៀបរៀបរយអន្តរជាតិបន្ទាប់ពី សង្គ្រាមលោកលើកទីពីរ ដើម្បីគាំពារយ៉ាងមុតមាំនូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក ៕

Post a Comment