គិតត្រឹមដើមខែមករានេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជាង ៥៤% ហើយ
ភ្នំពេញ៖ លោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ គម្រោងនេះសម្រេចបាន ៥៤.២០% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
វឌ្ឍនភាពគម្រោងគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥
សម្រេចបាន ៥៤.២០% លឿនជាងផែនការ ៣.៤៥% ក្នុងនោះ (១) ផ្នែកគ្រឹះស្ពាន សម្រេច ១០០%
(២) រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន ៨៩% (ជញ្ជាំងក្បាលស្ពាន ចំនួន៤ សម្រេចបាន២
ក្បាលសសរស្ពានចំនួន៤ សម្រេចបាន ២ តួសសរស្ពាន ១២រួចរាល់ សសរស្ពាន៥២ រួចរាល់
និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពាន ចំនួន៣៤ សម្រេចបាន ៣០ ធ្នឹម (៣)
រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន២៩% ( ធ្នឹមT តម្លើង ១៨០
ដើម សម្រេចបាន ៨៣ និងធ្នឹម T ចាក់នៅកន្លែង ១៨០ ដើម
សម្រេចបាន ៦៦ ) (៤) បណ្តាញផ្លូវសម្រេចបាន ៣១.៣០ % (តភ្ជាប់ ប្រវែង ៨០៤.៣០ម. សម្រេចបាន
២៩% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១.៥៤ម. សម្រេចបាន ៣៦%)។
ក្រុមការងារបានចុះពិនិត្យស្ថានភាពជម្រើសតម្រាយផ្លូវសម្រាប់ដឹកជញ្ជូនធ្នឹម
T
ពីការដ្ឋានចាក់ធ្នឹម ខាងលិចស្ពានទៅខាងកើតស្ពាន
ដោយជំរុញឱ្យក្រុមហ៊ុនសាងសង់សិក្សាគិតគូរឱ្យបានល្អិតល្អន់បន្ថែម លើជម្រើសខ្សែផ្លូវ
និងប្រភេទមធ្យោបាយដឹកជញ្ជូន ដើម្បីជៀសវាងការខូចខាតផ្លូវនិងស្ពាន
ដែលមាននៅលើដងផ្លូវដែលត្រូវជ្រើសរើសសម្រាប់ការដឹកជញ្ជូនធ្នឹម។
ក្រុមការងារវាយតម្លៃខ្ពង់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ
ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព
និងសោភ័ណភាព៕








Post a Comment