ក្រសួងមហាផ្ទៃ៖ ជនភៀសសឹកជាង១.៦ម៉ឺននាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ៖ គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក១៦.៧៥៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលមកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមាណ៤សែន៦ម៉ឺននាក់ហើយ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ហើយបច្ចុប្បន្នមានជនភៀសសឹក ១៨៦.៧៦០នាក់ កំពុងបន្តស្នាក់នៅជំរំ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៕





Post a Comment