ត្រាំ កំពុងពិចារណាលើជម្រើសយោធាប្រឆាំងនឹងអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា បាននិយាយថា រូបលោកកំពុងពិចារណាលើជម្រើសយោធាប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីមាន សេចក្ដីរាយការណ៍ពីការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលពីសំណាក់កងកម្លាំងសន្តិសុខអ៊ីរ៉ង់។
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ
Air
Force One ថាតើអ៊ីរ៉ង់បានដើរឆ្លងបន្ទាត់ក្រហមដែលលោកបានគូសកន្លងមកដែរឬក៏យ៉ាងណា?
លោក ត្រាំ បានឆ្លើយថា «មើលទៅ
ពួកគេកំពុងចាប់ផ្ដើមដើរឆ្លងបន្ទាត់ក្រហមហើយ»។
លោកបន្ថែមថារូបលោក
និងយោធាអាមេរិកកំពុងសិក្សាពីជម្រើសជាច្រើនដើម្បីឆ្លើយតបទៅនឹងការកើនឡើង
នៃភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងនោះរួមមានទាំងជម្រើសយោធាផងដែរ។ លោក ត្រាំ
កាលពីពេលថ្មីៗនេះបានព្រមានថាសហរដ្ឋអាមេរិកអាចនឹងធ្វើអន្តរាគមន៍ជួយដល់ ក្រុមបាតុករអ៊ីរ៉ង់
ប្រសិនបើរដ្ឋអំណាចតេហេរ៉ង់បាញ់ប្រហារលើក្រុមហ្វូងបាតុករ។
បើតាមក្រុមអង្គការសិទ្ធិមនុស្សនៅអ៊ីរ៉ង់
ចំនួនអ្នកស្លាប់នៅក្នុងការបង្ក្រាបបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់
បានកើនឡើងនៅថ្ងៃអាទិត្យនេះយ៉ាងហោចណាស់ ៥៣៨នាក់
ខណៈមនុស្សជាង១០.៦០០នាក់ត្រូវបានចាប់ឃុំខ្លួន៕ (Reuters)

Post a Comment