ប្រាសាទភ្នំបាខែងនៅតែជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរមកទស្សនា និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលនាពេលថ្ងៃរះ និងថ្ងៃលិច
ខេត្តសៀមរាប៖ ទោះបីជាត្រូវចំណាយពេលដើរឡើងបន្តិចមែន ប៉ុន្តែប្រាសាទភ្នំបាខែងនៅតែជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករទៅទស្សនា និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលនាពេលថ្ងៃរះ និងថ្ងៃលិច ដែលជាទិដ្ឋភាពដ៏អស្ចារ្យសម្រាប់ការចងចាំដ៏ល្អ។
គួររំលឹកដែរថា ប្រាសាទភ្នំបាខែង ត្រូវបានកសាងឡើងក្រោយពេលប្តូររាជធានីពីតំបន់រលួស មកកាន់តំបន់អង្គរ នៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ ក្នុងរជ្ជកាល ព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់ទេពក្នុងព្រហ្មញ្ញសាសនា៕













Post a Comment