ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូនាំយកអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខដែលបានរងរបួសក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពគូលែន និងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។
នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា
ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅលើសុខុមាលភាព
និងការលះបង់របស់កងទ័ព។ អំណោយដែលបាននាំយកទៅជូនវីរកងទ័ព គឺជាកាយវិការនៃការដឹងគុណ
និងលើកទឹកចិត្តដល់កងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ។
នេះបានឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវវីរភាព
ក្លាហាន និងស្មារតីស្នេហាជាតិរបស់ពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពាននានា
ព្រមទាំងជាគំរូមួយដែលជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចេះដឹងគុណ
និងចូលរួមគាំទ្រដល់កងទ័ពជាតិ ដែលជាអ្នកការពារសុខសន្តិភាព និងបូរណភាពទឹកដី៕








Post a Comment