ព្យុះរដូវរងាដ៏កាចសាហាវវាយប្រហារអាមេរិក ធ្វើឱ្យដាច់ភ្លើងជិត ៧សែនកន្លែង និងលុបចោលជើងហោះហើររាប់ពាន់
វ៉ាស៊ីនតោន៖ ព្យុះរដូវរងាដ៏ធំសម្បើមមួយបានវាយប្រហារសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ ដោយបណ្តាលឱ្យអតិថិជនជាង ៦៧០,០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ និងបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍លុបចោលជើងហោះហើរជិត ១០,០០០ជើង។
អ្នកព្យាករណ៍បានព្រមានថា ព្រិល ភ្លៀងទឹកកក
និងសីតុណ្ហភាពត្រជាក់ខ្លាំង នឹងបោកបក់ពាសពេញតំបន់ភាគខាងកើតនៃប្រទេស។
សេវាឧតុនិយមជាតិបានព្រមានថា ផលប៉ះពាល់អាចមានកម្រិតពី «ការធ្វើឱ្យជាប់គាំង រហូតដល់កម្រិតមហន្តរាយ» នៅតំបន់ភាគអាគ្នេយ៍។
ប្រធានាធិបតី ដូណាល់ ត្រាំ
បានអនុម័តការប្រកាសអាសន្នសហព័ន្ធនៅក្នុងរដ្ឋចំនួន ១២ ដោយហៅព្យុះនេះថាជា «ប្រវត្តិសាស្ត្រ»។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី គ្រីស្ទី ណូម
បានណែនាំឱ្យប្រជាជនប្រុងប្រយ័ត្ន និងស្តុកទុកប្រេងនិងអាហារ។
ដើម្បីទប់ទល់នឹងការដាច់ចរន្តអគ្គិសនី
ក្រសួងថាមពលបានចេញបញ្ជាបន្ទាន់អនុញ្ញាតឱ្យរដ្ឋតិចសាស់ និងតំបន់កណ្តាលអាត្លង់ទិក
ប្រើប្រាស់ធនធានថាមពលបម្រុងដោយមិនចាំបាច់ខ្វល់ពីដែនកំណត់បរិស្ថាននោះឡើយ៕ (Reuters)

Post a Comment