ពិធីសម្ពោធអគារថ្មី នៃសាលាបឋមសិក្សាត្រពាំងព្រីង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ដោយ : ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងដ៏ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​ ម៉ែន​ ង៉ុយ​ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក ជាក់ ម៉េងហ៊ាង អភិបាលខេត្តស្តីទី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធអគារថ្មី នៃសាលាបឋមសិក្សា ត្រពាំងព្រីង ក្រោមអធិបតីភាព​ ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណេីរ​ ឯកឧត្តម​រដ្ឋមន្ត្រី​  លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ជាជ្ញាធរស្រុក មេឃុំ លោកគ្រូ-អ្នកគ្រូ ពលរដ្ឋ​ និងសិក្សានុសិស្ស​ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សា ត្រពាំងព្រីង ភូមិចំរើន ឃុំស្រែកសង្គម ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី៕

















 


Powered by Blogger.