រមណីយដ្ឋានបឹងយក្ខឡោម មានផៃ្ទទឹកពណ៌ខៀវស្រងាត់ ទឹកថ្លាឆ្វង់ ប្រែជាមានសភាពល្អក់ អាចជាកក្តាបាតុភូតធម្មជាតិ
ដោយ : ជឹម ទូច
ខេត្តរតនគិរី ៖ បាតុភូតនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងមន្ត្រីរាជការទូទាំងខេត្តរតនគិរី។លោក វេន ចឹ អនុប្រធានសហគមន៍ បឹងយក្ខឡោម នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦បានដឹងថា បាតុភូតធម្មជាតិនេះ កើតឡើងប៣លើករួចមកហើយ លើកទី១. នៅក្នុងអំឡុង ឆ្នាំ
១៩៩៩ លើកទី២.នៅក្នុងឆ្នាំ២០១១ និងលើកទី៣កើតឡើងនៅក្នុងឆ្នាំ២០២៦ នេះ។ លោកបន្តថា កាលឆ្នាំ១៩៩៩ បាតុភូតនោះកើតឡើងគួរឲ្យភ័យខ្លាច ដោយសង្កេតឃើញមានមច្ឆាទាំងតូច,ធំ ងាប់រាយប៉ាយ អណ្តែតព្រោងព្រាតនៅលើផ្ទៃទឹកបឹង តែម្តង។ ដោយឡែកក្នុងឆ្នាំ២០១១ បាតុភូតនេះ១២ឆ្នាំ កើតមកម្តងទៀត។ និងរហូតមកដល់ឆ្នាំ២០២៦ បាតុភូតធម្មជាតិនេះមានចំនួន១៥ឆ្នាំកើតឡើងមកម្តងទៀត។ ប៉ុន្តែមិនឃើញមានមច្ឆាងាប់ច្រើននោះទេ។
ទាក់ទងនឹងករណីនេះ លោក ព្រីម សំបូរ អនុប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ចាក់ថា ខាងក្រុមបច្ចេកទេសជំនាញបរិស្ថានខេត្តរតនគិរី បានយកសំណាក់មកពិនិត្យLabo ហើយ ប៉ុន្តែលទ្ធផលមិនទាន់ដឹងទេ ប្រហែល១សប្តាហ៍អាចដឹងលទ្ធផល។ ចំពោះផលប៉:ពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសដល់ហ្វូងមច្ឆាជាតិរស់នៅពុំមាននោះទេ។
ដោយឡែកយោងតាមមន្រ្តី នៃមន្ទីរឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តរតនគិរី ក៏បានឱ្យដឹងផងដែរថា បឹងយក្ខឡោម មានភាពល្អក់នេះមិនមែនជាលើកទី១ទេ ដែលកាលពីប៉ុន្មានឆ្នាំមុនក៏មានសភាពបែបនេះកើតឡើងដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងយក្ខឡោមក៏មានសរសៃឈាមជាប់នឹងបន្ទុះភ្នំភ្លើងមួយទៀតនៅប្រទេសណាមួយនៅក្នុងអាស៊ី ដែលវាមានសរសៃឈាមជាប់នឹងបឹងយក្ខឡោម ដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ។
សូមបញ្ចាក់ថាកាលពី ឆ្នាំ២០២១ មកផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកដូចគ្នានេះដែរ ហើយវាបានថ្លាទៅវិញរយៈ
ពេល ១០ទៅ ១៥ថ្ងៃ ។
បឹងយក្ខឡោម ជារម្មណីដ្ឋានធម្មជាតិ ដ៏ស្រស់ផូរផង់ ស្ថិតនៅក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី បច្ចុប្បន្ន រម្មណីយដ្ឋានធម្មជាតិមួយនេះបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកំសាន្តគ្រប់រដូវកាល។ជម្រៅទឹកបឹង មាន៥០ម៉ែត្រ ទំហំផ្ទៃបឹងឬហៅថា អង្កត់ផ្ចិត ស្មើ ៨០០ម៉ែត្រ និងទំហំផ្ទៃដីសរុប ស្មើ ២២៥ហិកតា៕

Post a Comment