សារពីប្រជាពលរដ្ឋស្នើសុំដល់ថ្នាក់ដឹកនាំខាងលើជួយចាត់វិធានការរថតយន្តខ្នាតយក្សដឹកទំនិញលើសទម្ងន់ ខណៈស្ថានីយ៍ថ្លឹងរថយន្តកំពុងសម្ងំកើបលុយ និងពុំមានការត្រួតពិនិត្យឱ្យបានម៉ត់ចត់
ខេត្តត្បូងឃ្មុំ÷ករណីរថយន្តខ្នាតយក្សដឹកទំនិញ(រថយន្តវេអងសណ្តោងរម៉ក) ដែលអាចដឹកបានរហូតដល់ ៥០/៦០/៧០តោនឯណោះ កំពុងក្លាយជាបករធានបទមួយដែលប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវជួបហើយតែងតែមានការភ័យខ្លាច ព្រោះរថយន្តខ្នាតយក្សទាំងនេះសុទ្ធតែមានការតទ្រុង និងសណ្តោងរ៉ឺម៉ក ដឹកលើសទម្ងន់ ហើយបើកបរលឿនអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ដូច្នេះហើយទើបក្រសួងបង្កើតឱ្យមានស្ថានីយ៍ថ្លឹងរថយន្ត ដើម្បីត្រួតពិនិត្យ ចំពោះរថយន្តដឹកលើសទម្ងន់កំណត់។
បើតាមប្រភពបង្ហើបឱ្យដឹងថា តាមកំរិតស្តង់ដាររបស់រថយន្តម៉ាកវេអងសណ្តោងរម៉ក គឺខាងស្ថានីយ៍ថ្លឹងរថយន្ត តម្រូវអោយដាក់ត្រឹមតែ ៤៥តោនចុះក្រោម បើដឹកលើសតម្រូវឲ្យរើទំលាក់ចុះវិញ ថែមទាំងត្រូវបានបង់ផាកពិន័យចំនួន ១.០០០.០០០៛(មួយលានរៀល)ថែមទៀតផង។ប្រភពបង្ហើបទៀតថា បើសិនជាម្ចាស់រថយន្តណាចង់រកស៊ីដឹកកសិផលចំណេញបានច្រើននោះ ម្ចាស់រថយន្តត្រូវតែទៅជួបជាមួយមន្ត្រីរបស់ស្ថានីយស្ថានីយ៍ថ្លឹងរថយន្តជាមុនសិន ឬប្រាប់ស្លាកលេខអោយដឹងមុន នោះខាងស្ថានីយ៍មិនបើកជញ្ជីងទេគ្រាន់តែបើកកាត់ទៅបានហើយ តែត្រូវបង់លុយ ១៥ ម៉ឺនរៀលសិន មុនបើករថយន្ត ឆ្លងកាត់ជញ្ជីង។
ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ថ្មីៗនេះ គេបានសង្កេតឃើញមានរថយន្តវេរអង្គសណ្ដោងរម៉ក(តទ្រុង) ជាច្រើន ដែលកំពុងធ្វើសកម្មភាពបើកចរាចរណ៍ពេញដងផ្លូវ ទាំងកណ្ដាលថ្ងៃ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ដោយឡែកនៅពេលយប់ថ្ងៃដដែលនោះគេបានប្រទះឃើញមានរថយន្តវេរអង្គសណ្ដោងរម៉កភ្ជាប់ជាមួយទ្រុង"ត"ខ្ពស់ៗទាំងនោះ បានដឹកទំនិញ និងកសិផលដំឡូងមី ស្រស់/ក្រៀមផ្ទុកឡើងហូរហៀរដល់លើ សម្រុកដឹកជញ្ជូនឆ្លងកាត់ស្ថានីយជញ្ជីងស្រុកក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
រឿងដែលគួរឲ្យកត់សម្គាល់ទៀតនោះ រាល់រថយន្តដឹកកសិផលទាំងអស់ ហេតុអ្វីចាំបាច់តៃកុងរថយន្ត ឬព្រូរថយន្តចុះទៅជួបមន្ត្រីប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត បន្ទាប់មកត្រឡប់ឡើងរថយន្តបើកឆ្លងកាតើជញ្ជីងធ្វើមិនដឹង ពុំឃើញមានការត្រួតពិនិត្យទម្ងន់ឱ្យបានម៉ត់ចត់សោះ !។
សារពីប្រជាពលរដ្ឋបានស្នើសុំដល់ថ្នាក់ដឹកនាំខាងលើ ជួយចាត់វិធានការក្រុមរថយន្តដឹកទំនិញទាំងនេះផង ដែលអាចធ្វើឱ្យផ្លូវថ្នល់ឆាប់រងការខូចខាត ខណៈមន្ត្រីថ្លឹងជញ្ជីងរថយន្តសម្ងំកើបតែលុយ និងពុំមានការត្រួតពិនិត្យទម្ងន់ឱ្យបានម៉ត់ចត់។
លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នេះ អង្គភាពសារព័ត៌មាន«ភ្នំពេញដេលី» មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទរបស់លោកខលប្រព័ន្ធជាប់រវល់រហូត។
លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នេះ អង្គភាពសារព័ត៌មាន«ភ្នំពេញដេលី» មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទរបស់លោកខលប្រព័ន្ធជាប់រវល់រហូត។
អង្គភាពសារព័ត៌មាន«ភ្នំពេញដេលី»រង់ចាំការបកស្រាយឆ្លើតតបពីលោក គី ដាណារីទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ គ្រប់ម៉ោងធ្វើការ ឬតាមរយៈលេខទូរស័ព្ទ 093 700 668 ៕


Post a Comment