រដ្ឋមន្រ្តី ហួត ហាក់៖ ការហោះត្រង់ពីទីក្រុង Istanbul មករាជធានីភ្នំពេញ របស់ក្រុមហ៊ុន Turkish Airlines ជាសមិទ្ធផលថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ និងលោក Bilal Ekşi នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ចូលរួមកម្មវិធីសម្ពោធការហោះហើរត្រង់ដំបូងគ្នារវាងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ និងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាអាកាសយានដ្ឋានអន្តរជាតិតេជោ។
សមិទ្ធិផលប្រកបដោយផ្លែផ្កា
និងមានសារៈសំខាន់នេះ
គឺអាចសម្រេចបានតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមយ៉ាងសកម្ម
និងពុំចេះនឿយហត់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាប្រព័ន្ធជវភាពនៃតួអង្គតែមួយ
ចាប់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្រោមដំបូលរាជរដ្ឋាភិបាល
កិច្ចសហប្រតិបត្តិការដ៏ល្អពីរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ
លោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។
តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរ
មានគោលដៅហោះហើរដល់ជាង ៣៥០កន្លែងដល់ប្រទេសចំនួន ១៣០ប្រទេសជុំវិញពិភពលោក
ហើយកម្ពុជាជាគោលដៅប្រទេសទី៧ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាគោលដៅទី១១
នៅក្នុងតំបន់អាស៊ី ដែលក្រុមហ៊ុនបានបើកប្រតិបត្តិការភ្ជាប់ការហោះហើរជាមួយ។
ចំពោះកម្ពុជា,
ក្រុមហ៊ុន Turkish Airlines នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី ៣៦, ជាប្រទេសទី ១៧
និងទីក្រុងទី៤៦ ដែលធ្វើប្រតិបត្តិការចូល-ចេញកម្ពុជា៕



Post a Comment