យោធាថៃប្រើប្រាស់ F-16 ទម្លាក់ ២គ្រាប់ ក្នុងទីតាំងភូមិសាស្រ្តភូមិស្លរក្រាម និងហោះពីលើភូមិសាស្រ្តអូរបីជាន់ និងក្រុងប៉ោយប៉ែត
ភ្នំពេញ៖ ក្រសួងការពារជាតិ បានជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២។
ក្រសួងការពារជាតិ បានឲ្យដឹងថា៖
-នៅវេលាម៉ោង ៩:៤៥នាទី
យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្រ្ត
ឃុំអូរបីជាន់ និងភូមិសាស្រ្តប៉ោយប៉ែត។
-នៅវេលាម៉ោង ៩:៥០នាទី
យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 បានហោះលើរង្វង់មូលស្ទឹងបត់
ចំនួន ២លើក ភូមិសាស្រ្តប៉ោយប៉ែត។
-នៅវេលាម៉ោង ៩:៥០នាទី
យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 និងបានហោះទម្លាក់គ្រាប់
ចំនួន ២គ្រាប់ ក្នុងទីតាំងភូមិសាស្រ្ត ភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ៕

Post a Comment