អាល្លឺម៉ង់ អំពាវនាវឱ្យកម្ពុជា-ថៃ ខិតខំដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី

ភ្នំពេញ នាថ្ងៃអង្គារ ទី៩ ខែធ្នូ នេះ អគ្គនាយកទទួលបន្ទុកតំបន់អាស៉ីប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ លោក Frank Hartmann បានសម្តែងក្តីបារម្ភចំពោះភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងអំពាវឱ្យបញ្ឈប់ជម្លោះជាបន្ទាន់។

តាមសេចក្តីថ្លែងការណ៍ នៅលេីទំព័រហ្វេសប៊ុករបស់ ស្ថានទូត និងបណ្តាញសង្គម X លោក Frank Hartmann គូសបញ្ជាក់ថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអំពើហិង្សាថ្មីៗនេះតាមបណ្តោយព្រំដែន។ ការស្លាប់ និងរបួស និងការខូចខាតណាមួយ គឺជារឿងគួរឱ្យស្អប់ខ្ពើម និងបង្កើនហានិភ័យនៃការកើនឡើងនៃជម្លោះ។ ខ្ញុំសូមអំពាវនាវដល់ភាគីទាំងពីរឱ្យបញ្ឈប់ជម្លោះជាបន្ទាន់ និងខិតខំដោះស្រាយដោយសន្តិវិធី ខណៈពេលដែលផ្តល់អាទិភាពដល់សុវត្ថិភាពជនស៉ីវិល»



 

Powered by Blogger.