ក្រសួងអប់រំ៖ គ្រឹះស្ថានសិក្សាចំនួន៤២ នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យត្រូវបានបិទទ្វារ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះថា គ្រឹះស្ថានសិក្សាចំនួន៤២ នៅស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យត្រូវបានបិទទ្វារ ក្រោយពីមានការវាយប្រហារដោយភាគីថៃ នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។
ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី
យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ
បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន
និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះ
ធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើន រាប់មិនអស់ច្រើនថ្ងៃមកហើយ
ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម
ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀង
ដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ
នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ
និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត៕

Post a Comment