ពលករ និងអាជីវករខ្មែរលក់ដូរនៅផ្សាររោងក្លឿ ខេត្តស្រះកែវ ចំនួន ៧២១៥នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនឱ្យវិលត្រឡប់មកកាន់មាតុភូមិវិញ
ប៉ោយប៉ែត÷នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៨:២០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលពលករ និងអាជីវករខ្មែរលក់ដូរនៅផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញចំនួន ០២លើក សរុបមនុស្សចំនួន ៧២១៥នាក់ ក្នុងនោះស្រី ៣២៦១នាក់ និងកុមារ ១១២៦នាក់។ ជាមួយគ្នានេះមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារ ក៏បានអប់រំណែនាំអំពីច្បាប់ នៃការឆ្លងដែនទៅធ្វើការងារនៅក្រៅប្រទេស និងអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅឋានវិញរៀងៗខ្លួន ។
(នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥)។








Post a Comment