លោក ហ៊ួរ មិថុនា នាំយកសម្ភារៈ និងថវិការបស់រដ្ធមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ធមន្រ្តីក្រសួងសង្គមកិច្ច ឧបត្ថម្ភជូនស្រ្តីវ័យចំណាស់០២រូបដែលមានពិការភាព
អត្ថបទ : ទ្រី ហៀន
ខេត្តកែប÷នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ លោក ហ៊ួរ មិថុនា អភិបាលរង នៃគណៈអភិបាលខេត្តកែប បាននាំយកសម្ភារៈ និងថវិកាមួយចំនួនរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប ទៅផ្តល់ជូនស្ត្រីវ័យចំណាស់ចំនួន ០២រូបដែលមានពិការភាព រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ជាមួយគ្នានេះ ឯកឧត្តម ជា សុមេធី រដ្ធមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានឧបត្ថម្ភនូវរទេះរុញចំនួន ០២គ្រឿងផងដែរ តាមរយៈលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប យកទៅផ្តល់ជូនដល់ស្ត្រីវ័យចំណាស់ទាំង ០២រូបខាងលើដែលកំពុងជួបការខ្វះខាត ដើម្បីជួយសម្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ៕





Post a Comment